ព្រះគម្ពីរបង្រៀនយើងថា ព្រះអង្គបានបង្កើតរបស់សព្វសារពើ ដោយរួមបញ្ចូលទាំងមនុស្សលោកផងដែរ ហើយទោះបីជាព្រះអង្គគ្រប់លក្ខណ៍ និងល្អ ប៉ុន្តែមនុស្សមិនមែននោះទេ។ ព្រះអង្គបានបង្កើតមនុស្សជាតិដោយអោយពួកគេមានសេរីភាពអាចជ្រើសរើសរវាងអំពើល្អ និងអំពើអាក្រក់។ សៀវភៅបរិសុទ្ធរបស់ព្រះអង្គ គឺព្រះគម្ពីរ ដែលជាការបើកសំដែងរបស់ព្រះអង្គអំពីអង្គទ្រង់ផ្ទាល់ ដែលប្រាប់ពួកយើងថា ពួកយើងទាំងអស់គ្នាមានអំពើបាបហើយខ្វះសិរីល្អមិនដល់ព្រះអង្គ ។
ប្រសិនបើខ្ញុំនិយាយរៀបរាប់ពីក្រឹត្តវិន័យទាំងដប់ប្រការ ដែលជាគោលការណ៍សុចរឹតរបស់ច្បាប់ នោះគ្មាននរណាម្នាក់មិនដែលធ្លាប់ប្រព្រឹត្តរំលងនិងមាត្រមួយចំនួននៃក្រឹត្តវិន័យរបស់ព្រះអង្គនោះទេ។ អំពើបាបគឺជាការប្រព្រឹត្តបំពានទៅលើព្រះអង្គ ហើយមនុស្សដ៏ទៃទៀត ទោះជាតាមរយៈការបម្រើព្រះដ៍ទៃ ឬប្រើព្រះនាមរបស់ ព្រះអង្គខុសក៏ដោយ ហើយរួមទាំងការមិនបានស្រលាញ់ព្រះអង្គអោយអស់អំពីចិត្តរបស់យើងក្តី។ ក្រឹត្តវិន័យទាំងអស់នេះរួមមានទាំងការមិនគោរពប្រតិបត្រឪពុកម្តាយរបស់យើង ការសម្លាប់មនុស្សដែលស្មើទៅនឹងសេចក្តីស្អប់ខ្ពើម ការកំផឹតសាហាយស្មន់ គឺដូចទៅនឹងការមានតណ្ហាដោយសារភ្នែករបស់អ្នក ការលួច ការនិយាយកុហក់ ទាស់ទៅនឹងអ្នកជិតខាងរបស់យើង និងប៉ងអាក្រក់ ដោយលោភចង់បានទ្រព្យ ឬប្រពន្ធរបស់អ្នកដ៏ទៃ។
ការប្រព្រឹត្តរំលងនេះបានបណ្តាលឲ្យយើងត្រូវបានកាត់ផ្តាច់ ឬដាច់ឆ្ងាយពីព្រះអង្គជារៀងរហូត។ ក្នុងន័យផ្សេងទៀត យើងបានវង្វេង និងបានដាច់ចេញពីទ្រង់ ព្រោះតែទ្រង់នឹងមិនបណ្តោយឲ្យអង្គទ្រង់ផ្ទាល់ដែលបរិសុទ្ធ ទៅប្រឡាក់ប្រឡូកជាមួយនឹងអំពើបាបនោះទេ។ អំពើបាបបាននាំឲ្យមានសេចក្ដីក្រោធ និងការជំនុំជំរះរបស់ព្រះអង្គ មិនត្រឹមតែមាននាពេលបច្ចុប្បន្ននេះប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមាននៅអស់កល្បជានិច្ចទៀតផង។ ព្រះគម្ពីរបានពិពណ៌នាថា វាប្រៀបដូចជាមានកន្លែងមួយ ជាកន្លែងមានភ្លើងឆេះមិនចេះរលត់ និងការរងទុក្ខវេទនាខ្លាំង។
នៅត្រង់ចំណុចនេះ អ្វីៗវាហាក់បីដូចជា រឿងអស់សង្ឃឹមអញ្ចឹង ប៉ុន្តែអ្វីដែលជាដំណឹងល្អនោះ គឺថាព្រះអង្គបានចាត់ព្រះមេស្ស៊ី ជាព្រះដែលគ្មានបាបទាល់តែសោះ។ មុខងាររបស់ទ្រង់គឺដើម្បីទូលអង្វរទៅព្រះអង្គជំនួសមនុស្សហើយរបៀបដែលទ្រង់ធ្វើនោះ គឺផ្ដល់ជីវិត និងរូបកាយរបស់ទ្រង់ទុកជាផ្នូរជំនួសពួកយើង ដោយបំពេញ នូវភាពសុចរឹតរបស់ព្រះអង្គ។
ទ្រង់មិនគ្រាន់តែសុគតសម្រាប់មនុស្សក្នុងការធ្វើឲ្យមានសន្តិភាពសម្រាប់ពួកយើងជាមួយនឹងព្រះអង្គប៉ុណ្ណោះទេ ប៉ុន្តែទ្រង់បានរស់ពីសុគតឡើងវិញ ហើយឥឡូវនេះទ្រង់កំពុងរង់ចាំដើម្បីទទួលអស់អ្នកទាំងឡាយដែលបានដាក់ សេចក្តីទុកចិត្តរបស់ពួកគេនៅក្នុងទ្រង់។ ដូច្នេះបច្ចុប្បន្ននេះ នៅពេលដែលរូបកាយរបស់យើងនឹងស្លាប់ទៅ ប៉ុន្តែ យើងនឹងមានវត្តមាននៅជាមួយទ្រង់ ហើយនេះ គឺជាអ្វីដែលព្រះគម្ពីរបញ្ជាក់អះអាងថាមានជីវិតអស់កល្បជានិច្ចនោះ។
ការទាំងអស់នេះអាចកើតឡើងបាន គឺនៅពេលណាដែលយើងលន់តួអស់ពីដួងចិត្តទៅដល់ព្រះយេស៊ូវដែលជាព្រះអង្គសង្គ្រោះរបស់យើង ដោយចាត់ទុកទ្រង់ជាព្រះដែលដកយកអំពើបាប និងនាំឲ្យពួកយើង មានសន្ដិភាពជាមួយនឹងព្រះអង្គ។ ហើយចំណុចនេះ គឺរួមបញ្ចូលទាំងការទទួលយកទ្រង់ជាព្រះអង្គម្ចាស់ នៅក្នុងន័យថាពេលនេះយើងបម្រើទ្រង់ដោយព្រោះតែការស្តាប់បង្គាប់។
នៅពេលដែលយើងបានទទួលព្រះយេស៊ូវ នោះទ្រង់ចាត់បញ្ជូនព្រះវិញ្ញាណបរិសុទ្ធពីស្ថានសួគ៌ មកជួយពួកយើង ដោយគង់នៅជាមួយអស់អ្នកជឿ ហើយជួយឲ្យយើងរស់នៅក្នុងជីវិតគោរពកោតខ្លាចព្រះអង្គ។
កិច្ចការនៃសេចក្តីជំនឿនេះ ត្រូវធ្វើតាមរយៈពិធីបុណ្យជ្រមុជទឹក ឬការជ្រមុជចូលទៅក្នុងទឹកនេះប្រៀបដូចជាការស្លាប់អញ្ចឹង។ សកម្មភាពនៃការធ្វើពិធីអបអរនេះ ដើម្បីបង្ហាញអំពីកំណើតថ្មី ដោយរំលឹកអោយឃើញពីការធ្វើការរបស់ព្រះអង្គនៅផ្នែកខាងក្នុង ហើយជាមួយគ្នានោះដែរ ក៏ត្រូវបានប្រកាស និងលន់តួតាមរយៈពិធីនេះ ដែលបង្ហាញពីការផ្លាស់ប្តូរដ៏ពិតខាងវិញ្ញាណ ដើម្បីឲ្យក្លាយទៅជាមនុស្សថ្មីនៅផ្នែកខាងក្នុងវិញ។
ដំណើរការទាំងមូលនេះមើលទៅហាក់ដូចជាដូចជាកិច្ចការដ៏សាមញ្ញមួយ ប៉ុន្តែនៅពេលដែលយកវាមកអនុវត្តន៍នោះពិតជាអស្ចារ្យមែនទែន។ ព្រះយេស៊ូវបានអញ្ជើញលោកអ្នកដោយមានបន្ទូលថា «អស់អ្នកដែលនឿយហត់ និង មានបន្ទុកធ្ងន់អើយ! ចូរមករកខ្ញុំ ខ្ញុំនឹងអោយអ្នករាល់គ្នាបានសំរាក។ ចូរយកនឹមរបស់ខ្ញុំដាក់លើអ្នករាល់គ្នា ហើយរៀនពីខ្ញុំទៅ អ្នករាល់គ្នាមុខជាបានស្ងប់ចិត្តមិនខាន ដ្បិតខ្ញុំស្លូត និងមានចិត្តសុភាព។ នឹមរបស់ខ្ញុំស្រួល ហើយបន្ទុកដែលខ្ញុំដាក់លើអ្នករាល់គ្នាក៏ស្រាលដែរ»។
ឱបងប្អូនសំលាញ់ខ្ញុំអើយ នៅថ្ងៃនេះប្រសិនបើបងប្អូនឮសំឡេងរបស់ទ្រង់ត្រាស់ហៅបងប្អូននោះសូមកុំឲ្យចិត្តរបស់បងប្អូនរឹងនោះឡើយ ប៉ុន្តែត្រូវថ្វាយជីវិតរបស់បងប្អូនទៅដល់ម្ចាស់គង្វាលព្រលឹងរបស់បងប្អូនវិញ។ ទ្រង់ស្រឡាញ់អ្នក ហើយនឹងផ្ដល់ឲ្យអ្នកនូវក្ដីសុខសាន្តដែលហួសពីការនឹកស្មាន និងសេចក្ដីអំណរដែលពុំអាចកាត់ថ្លៃ បានផង។ នេះមិនមែនមានន័យថា មិនជួបការពិបាកនៅក្នុងជីវិតរបស់អ្នកទេ ប៉ុន្តែទ្រង់បានសន្យាថាមកពួកយើងថា ទ្រង់នឹងមិនចាកចេញ ឬក៏មិនបោះបង់ចោលពួកយើងឡើយ។
ជាទីបញ្ចប់ខ្ញុំសូមលើកទឹកចិត្តលោកអ្នកឲ្យអធិស្ឋានដល់ទ្រង់ដើម្បីអោយទ្រង់បង្ហាញអង្គទ្រង់ដល់លោកអ្នកតាម លក្ខណៈពិតជាក់ស្តែង និងតាមអភូតហេតុអ្វីមួយចំពោះការជឿលើទ្រង់។ ប្រសិនបើលោកអ្នកធ្វើការនេះដោយអស់ចិត្តពិតប្រាកដ និងស្មោះត្រង់អស់ពីដូងចិត្តរបស់លោកអ្នកនោះ លោកនឹងមិនខកចិត្តនោះឡើយ សម្រាប់ពួកយើងបានទទួលការលើកទឹកចិត្តថែមទៀត ដែលយើងបានសាកល្បង ហើយឃើញថា ព្រះអង្គម្ចាស់ពិតជាល្អមែន។ អាម៉ែន!