របៀបមានទំនាក់ទំនងជាមួយព្រះអង្គ

ព្រះគម្ពីរ​បង្រៀនយើងថា ព្រះអង្គបានបង្កើតរបស់សព្វសារពើ ដោយរួមបញ្ចូលទាំងមនុស្សលោកផងដែរ ហើយ​ទោះបីជាព្រះអង្គគ្រប់លក្ខណ៍ និងល្អ ប៉ុន្តែមនុស្សមិនមែននោះទេ។ ព្រះអង្គបានបង្កើតមនុស្សជាតិដោយ​អោយ​ពួកគេមាន​សេរីភាព​អាចជ្រើសរើសរវាងអំពើ​ល្អ និងអំពើអាក្រក់។ សៀវភៅបរិសុទ្ធរបស់ព្រះអង្គ គឺ​ព្រះ​គម្ពីរ ដែលជាការបើកសំដែងរបស់ព្រះអង្គអំពីអង្គទ្រង់ផ្ទាល់ ដែលប្រាប់ពួកយើងថា ពួកយើងទាំងអស់គ្នា​មាន​អំពើ​បាបហើយ​ខ្វះសិរីល្អមិនដល់ព្រះអង្គ ។
ប្រសិនបើខ្ញុំនិយាយរៀបរាប់ពីក្រឹត្តវិន័យទាំងដប់ប្រការ ដែលជា​គោលការណ៍សុចរឹតរបស់ច្បាប់ នោះ​គ្មាន​នរណា​​ម្នាក់មិនដែល​ធ្លាប់ប្រព្រឹត្តរំលងនិងមាត្រមួយចំនួននៃក្រឹត្តវិន័យរបស់ព្រះអង្គនោះទេ។ អំពើបាបគឺជា​ការ​ប្រព្រឹត្ត​បំពានទៅលើព្រះអង្គ ហើយមនុស្សដ៏ទៃទៀត ទោះជាតាមរយៈការបម្រើព្រះដ៍ទៃ ឬប្រើព្រះនាមរបស់ ព្រះអង្គខុសក៏ដោយ ហើយរួមទាំងការមិនបានស្រលាញ់ព្រះអង្គអោយអស់អំពីចិត្តរបស់យើងក្តី។ ក្រឹត្តវិន័យទាំង​អស់នេះរួមមានទាំងការមិនគោរពប្រតិបត្រឪពុកម្តាយរបស់យើង ការសម្លាប់មនុស្សដែលស្មើទៅនឹងសេចក្តីស្អប់​ខ្ពើម ការកំផឹតសាហាយស្មន់ គឺដូចទៅនឹងការមានតណ្ហាដោយសារភ្នែករបស់អ្នក ការលួច ការនិយាយកុហក់ ទាស់​ទៅនឹងអ្នកជិតខាងរបស់យើង និងប៉ងអាក្រក់ ដោយលោភចង់បានទ្រព្យ ឬប្រពន្ធ​របស់​អ្នកដ៏ទៃ។
ការ​ប្រព្រឹត្ត​រំលង​នេះបាន​បណ្តាល​ឲ្យយើង​ត្រូវបានកាត់ផ្តាច់ ឬដាច់ឆ្ងាយពីព្រះអង្គជារៀងរហូត។ ​ក្នុងន័យ​ផ្សេង​ទៀត យើង​បានវង្វេង និងបានដាច់ចេញ​ពីទ្រង់​ ព្រោះ​តែ​ទ្រង់​នឹង​មិនបណ្តោយឲ្យ​អង្គទ្រង់​ផ្ទាល់​ដែល​បរិសុទ្ធ​​ ទៅ​ប្រឡាក់​ប្រឡូកជាមួយនឹង​អំពើបាបនោះទេ។ អំពើបាបបាននាំឲ្យ​មាន​សេចក្ដីក្រោធ និង​ការជំនុំជំរះ​របស់​ព្រះ​អង្គ ​មិន​ត្រឹមតែ​មាននាពេលបច្ចុប្បន្ន​នេះប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមាននៅ​អស់កល្បជានិច្ចទៀតផង។ ព្រះ​គម្ពីរ​បាន​ពិពណ៌នាថា វាប្រៀបដូច​ជា​មានកន្លែងមួយ ​ជាកន្លែង​​​មានភ្លើង​ឆេះមិន​ចេះរលត់ និង​​​ការ​រង​ទុក្ខ​វេទនា​​ខ្លាំង។
នៅត្រង់ចំណុចនេះ អ្វីៗវាហាក់បីដូចជា រឿងអស់សង្ឃឹមអញ្ចឹង ​ប៉ុន្តែអ្វីដែលជាដំណឹងល្អនោះ គឺថា​ព្រះអង្គ​បាន​ចាត់​​​​ព្រះមេស្ស៊ី ​ជាព្រះដែលគ្មាន​បាបទាល់តែសោះ។ មុខងាររបស់ទ្រង់​គឺដើម្បីទូលអង្វរ​ទៅព្រះអង្គ​ជំនួស​មនុស្ស​ហើយ​របៀប​ដែល​ទ្រង់ធ្វើនោះ ​គឺ​ផ្ដល់ជីវិត និងរូបកាយ​របស់ទ្រង់​​ទុកជាផ្នូរជំនួសពួកយើង​ ដោយ​បំពេញ នូវ​ភាព​សុចរឹត​របស់ព្រះអង្គ។
ទ្រង់មិនគ្រាន់​តែសុគត​សម្រាប់​មនុស្សក្នុង​ការធ្វើឲ្យមានសន្តិភាពសម្រាប់ពួកយើង​ជាមួយនឹងព្រះអង្គប៉ុណ្ណោះទេ ប៉ុន្តែ​ទ្រង់បានរស់ពីសុគតឡើងវិញ ហើយ​ឥឡូវ​នេះ​ទ្រង់កំពុងរង់ចាំ​ដើម្បីទទួល​អស់អ្នក​ទាំងឡាយ​ដែលបាន​ដាក់ ​​សេចក្តីទុកចិត្តរបស់ពួកគេនៅក្នុងទ្រង់។ ដូច្នេះ​បច្ចុប្បន្ននេះ​ នៅពេល​ដែល​​រូបកាយរបស់យើងនឹង​ស្លាប់​ទៅ ​ប៉ុន្តែ យើងនឹងមានវត្តមាននៅជាមួយ​ទ្រង់ ហើយនេះ គឺជាអ្វីដែលព្រះគម្ពីរបញ្ជាក់អះអាង​​ថាមានជីវិត​អស់​កល្ប​ជានិច្ច​​នោះ។
​ការទាំងអស់នេះអាចកើតឡើងបាន គឺនៅពេលណាដែលយើង​លន់តួអស់ពីដួងចិត្តទៅដល់ព្រះយេស៊ូវ​ដែល​ជា​ព្រះ​អង្គសង្គ្រោះរបស់យើង ដោយចាត់ទុក​ទ្រង់​​​ជាព្រះ​ដែល​ដកយក​អំពើបាប​ និង​នាំឲ្យពួកយើង មាន​សន្ដិភាព​ជា​មួយនឹងព្រះអង្គ។ ហើយចំណុចនេះ គឺ​រួមបញ្ចូលទាំងការទទួលយកទ្រង់ជាព្រះ​អង្គម្ចាស់ នៅក្នុងន័យថាពេល​​នេះយើង​បម្រើទ្រង់ដោយព្រោះតែការស្តាប់បង្គាប់។
នៅពេលដែលយើងបានទទួលព្រះយេស៊ូវ​ នោះទ្រង់ចាត់បញ្ជូន​​ព្រះវិញ្ញាណបរិសុទ្ធពីស្ថានសួគ៌ មកជួយពួក​យើង ដោយគង់នៅជាមួយអស់អ្នកជឿ ហើយ​ជួយឲ្យយើង​រស់នៅក្នុងជីវិតគោរពកោតខ្លាចព្រះអង្គ។
​កិច្ចការនៃសេចក្តីជំនឿនេះ ត្រូវធ្វើតាមរយៈ​​ពិធី​បុណ្យជ្រមុជទឹក ​ឬការជ្រមុជចូលទៅក្នុងទឹកនេះ​​ប្រៀបដូច​ជា​ការ​ស្លាប់អញ្ចឹង​។ សកម្មភាពនៃការធ្វើពិធីអបអរនេះ ដើម្បីបង្ហាញអំពីកំណើតថ្មី ដោយ​រំលឹកអោយឃើញពី​ការធ្វើ​ការ​របស់ព្រះអង្គនៅផ្នែកខាងក្នុង ហើយជាមួយគ្នានោះដែរ ក៏ត្រូវ​បានប្រកាស និងលន់តួ​​តាមរយៈ​ពិធីនេះ​​ ដែល​បង្ហាញ​ពី​​ការផ្លាស់ប្តូរ​​ដ៏ពិតខាង​វិញ្ញាណ​ ដើម្បីឲ្យក្លាយទៅ​ជាមនុស្សថ្មីនៅផ្នែកខាងក្នុងវិញ។​
ដំណើរការ​​ទាំងមូលនេះ​មើលទៅហាក់ដូចជា​ដូចជាកិច្ចការ​ដ៏សាមញ្ញមួយ ​ប៉ុន្តែ​នៅពេលដែល​យកវា​មកអនុវត្តន៍​​នោះពិតជាអស្ចារ្យមែនទែន។ ព្រះយេស៊ូវ​បានអញ្ជើញលោកអ្នក​ដោយមានបន្ទូល​ថា​ «អស់​អ្នក​ដែល​នឿយហត់ និង​​ មាន​បន្ទុក​ធ្ងន់​អើយ! ចូរ​មក​រក​ខ្ញុំ ខ្ញុំ​នឹង​អោយ​អ្នក​រាល់​គ្នា​បាន​សំរាក។ ចូរ​យក​នឹម​​របស់​ខ្ញុំ​ដាក់​លើ​អ្នក​រាល់​គ្នា ហើយ​​រៀន​ពី​ខ្ញុំ​ទៅ អ្នក​រាល់​គ្នា​មុខ​ជា​បាន​ស្ងប់​ចិត្ត​មិន​ខាន ដ្បិត​ខ្ញុំ​ស្លូត និង​មាន​ចិត្ត​សុភាព។ នឹម​របស់​ខ្ញុំ​ស្រួល ហើយ​​បន្ទុក​ដែល​ខ្ញុំ​ដាក់​លើ​អ្នក​រាល់​គ្នា​ក៏​ស្រាល​ដែរ»។
ឱបងប្អូនសំលាញ់ខ្ញុំអើយ នៅថ្ងៃនេះ​ប្រសិនបើ​បងប្អូន​ឮសំឡេងរបស់ទ្រង់​ត្រាស់ហៅបងប្អូន​នោះ​សូមកុំ​​ឲ្យចិត្ត​របស់​បង​ប្អូនរឹងនោះឡើយ ​​​ប៉ុន្តែ​ត្រូវថ្វាយជីវិតរបស់បងប្អូន​ទៅដល់ម្ចាស់​គង្វាល​​ព្រលឹង​របស់បងប្អូនវិញ។​ ទ្រង់​ស្រឡាញ់អ្នក ហើយនឹងផ្ដល់ឲ្យអ្នក​នូវក្ដីសុខសាន្ត​​ដែលហួសពីការនឹកស្មាន ​និងសេចក្ដីអំណរ​ដែលពុំអាចកាត់​ថ្លៃ បានផង​។ ​នេះមិនមែន​​មានន័យថា មិនជួបការពិបាកនៅក្នុងជីវិតរបស់​អ្នកទេ ​ប៉ុន្តែទ្រង់​បាន​សន្យាថា​មក​ពួក​យើង​ថា ទ្រង់នឹងមិនចាកចេញ ឬក៏មិនបោះបង់ចោល​ពួកយើងឡើយ។
ជាទីបញ្ចប់ខ្ញុំសូមលើកទឹកចិត្តលោកអ្នក​ឲ្យអធិស្ឋាន​ដល់ទ្រង់​ដើម្បីអោយទ្រង់បង្ហាញ​អង្គទ្រង់​ដល់លោកអ្នក​តាម​​ លក្ខណៈពិត​ជាក់ស្តែង និងតាមអភូតហេតុអ្វីមួយចំពោះការជឿលើទ្រង់។ ប្រសិនបើលោកអ្នក​ធ្វើកា​រ​នេះដោយ​អស់ចិត្តពិតប្រាកដ និង​ស្មោះត្រង់​អស់ពីដូងចិត្តរបស់លោកអ្នក​នោះ លោកនឹងមិន​ខកចិត្តនោះឡើយ ​​សម្រាប់​​​ពួក​យើង​បានទទួលការ​លើកទឹកចិត្ត​ថែមទៀត ​ដែលយើងបាន​សាកល្បង ​ហើយ​ឃើញថា ​ព្រះអង្គម្ចាស់​ពិតជា​ល្អមែន។ អាម៉ែន!

 

 

www.4laws.com/laws/khmer/default.html

ធនធាន​អំពីអ្នកកាន់ពុទ្ធសាសនា

ភាសាខ្មែរ-Khmer

How to know God

Leave a Reply