ទីបន្ទាល់របស់ខ្ញុំជាមួយព្រះយេស៊ូវ

សូមជំរាបសួរ ខ្ញុំបាទឈ្មោះ ​រ៉ប (Rob) ហើយខ្ញុំ​មកពីរដ្ឋតិចសាស់​ ប្រទេសអាមេរិក អញ្ចឹង ខ្ញុំសូមជម្រាប​លោកអ្នក​បន្តិចអំពីខ្លួនខ្ញុំ។ ជាធម្មតាខ្ញុំចាប់ផ្តើមដោយ​​ចែកចាយពីទីបន្ទាល់​លើសេចក្ដីជំនឿរបស់ខ្ញុំក្នុង​ព្រះអង្គ​​​ដែល​​សំខាន់បំផុតសម្រាប់ខ្ញុំ។ ប្រហែលម្ភៃឆ្នាំមុន ​ខ្ញុំបានឆ្លងកាត់ពេលវេលាមួយ​​ដ៏ពិបាកបំផុត គឺខ្ញុំ​ទទេរស្អាត ហើយគ្មានការងារធ្វើ​។ នៅពេលដែលខ្ញុំមានសេចក្ដីជំនឿ​លើព្រះយេស៊ូវ ​នោះ​ទ្រង់​បាន​បំពេញ​ខ្ញុំគ្រប់យ៉ាង​ហើយ​ឥឡូវ​នេះខ្ញុំមានសេចក្ដីស្រឡាញ់ អំណរ និងសេចក្តីសុខសាន្ត​ច្រើនជាង​លោកីយ៍​នេះ​ដែលធ្លាប់​​ផ្ដល់​ឲ្យ​ខ្ញុំទៅ​ទៀត។ ទ្រង់គឺជាសេចក្តីប្រាថ្នា និងជាជីវិតរបស់ខ្ញុំតែមួយគត់។
​ប្រសិនបើខ្ញុំមិនបានឆ្លងកាត់បទពិសោធដ៏​ពិតជាក់ស្តែង​បែបនេះ​នោះទេ នោះខ្ញុំ​ប្រហែលជា​បោះបង់ចោល​ហើយ បានចាប់​ផ្តើមស្វែងរក​សេចក្ដីជំនឿផ្សេងទៀត​ជាយូរ​​​មក​ហើយ ។ តើមានអ្វីខ្លះបានផ្លាស់ប្តូរជីវិតរបស់ខ្ញុំ គឺ​ថា​​​​ខ្ញុំ​បានចូល​ទៅមាន​ទំនាក់ទំនងផ្ទាល់ខ្លួន​ជាមួយព្រះយេស៊ូវ​ហើយការចូលទៅនោះ វា​បានហួសពីព្រំដែន​សាសនា ឬ ទស្សនវិជ្ជា។ អ្វីដែល​ជាការពិត​ជាក់ស្តែង គឺនៅពេល​មកដល់ចំណុចដែល​ត្រូវសម្រេចចិត្ត​លើ​សេចក្តីជំនឿ​ក្នុងជីវិត​ខ្ញុំ នោះ​ទ្រង់បានផ្លាស់ប្តូរ​ខ្ញុំទាំង​ស្រុង បើនិយាយដោយត្រង់ទៅទាំងទង្វើរ ការគិត និងការជឿ បានផ្លាស់​ប្តូរ​ទាំងស្រុង​ក្នុងពេល​តែមួយ​យប់​ប៉ុណ្ណោះ ​។ ខ្ញុំជាមនុស្សម្នាក់ផ្សេងគ្នា​ ហើយក៏​គ្មាន​អ្វី​បដិសេធបាននោះឡើយ ហើយការ​ផ្លាស់ប្តូរ​នេះ​គឺជាភស្តុតាងសម្រាប់​ការទាំងអស់នោះ។ ខ្ញុំបានកើតជាថ្មី​ម្តង​ទៀត​ ហើយឥឡូវនេះ​ខ្ញុំដឹង​ថា​​នេះ​ គឺមិន​គ្រាន់តែពាក្យមួយដែលគេ​ប្រើនៅ​ក្នុង​ព្រះវិហារនោះទេ។ ខ្ញុំជាមនុស្ស​កើត​ថ្មីក្នុងព្រះគ្រីស្ទ។ ឥឡូវ​នេះ​​ចំណុច​ផ្លាស់ប្តូរមួយចំនួននៅក្នុងជីវិត​ខ្ញុំកំពុងផ្លាស់ប្តូរបន្តិចម្តងៗ​នៅឡើយ ប៉ុន្តែ​ចំណុចខ្លះទៀតមាន​ការផ្លាស់​ប្តូរ​ភ្លាមៗ ​។ ខ្ញុំបានឃើញ​ព្រះអង្គ​ម្ចាស់​រំដោះខ្ញុំ​ចេញពី​រឿងរ៉ាវ​ជីវិតរបស់​​ខ្ញុំ ដែលហួសពី​សមត្ថភាពដែល​ខ្ញុំអាច​យក​ឈ្នះ​ដោយខ្លួនឯង។ ព្រះយេស៊ូវបានផ្តល់កម្លាំង​អោយខ្ញុំ​ក្នុងការច្បាំង​យកជ័យ​ជំនះ​លើ​អំពើបាប ​ដែលរួ​ម​​ទាំង​​​ការញៀន​នីកូទីន ​​នឹង អំពើ​​​ប្រាសចាកសីលធម៌ខាងផ្លូវភេទ។ ​ហើយខ្ញុំក៏បាន​ឃើញ​​ប្រពន្ធ​របស់ខ្ញុំ​បានជា​សះ​ស្បើយ​ពីជម្ងឺតម្រងនោមចុះខ្សោយ និងកូនប្រុសរបស់ខ្ញុំបានជាពីជម្ងឺ​​ហឺតផងដែរ នៅពេលដែលខ្ញុំ​​សម្រេច​ចិត្ត​លើ​​សេចក្ដី​ជំនឿរបស់ខ្ញុំ។​ ​អ្វីៗទាំងអស់​ដែលខ្ញុំបានផ្តល់ជូនលោកអ្នកនៅត្រង់​ចំណុច​នេះ​​ ​វាគ្រាន់តែជាគំនិត​យោបល់​មួយប៉ុណ្ណោះ នោះទើប​ខ្ញុំ​មិនធ្វើឲ្យលោកអ្នក​ចំណាយពេល​​ដោយ​ឥតប្រយោជន៍ ​ក្នុងការអាន​ទីបន្ទាល់​របស់​ខ្ញុំនោះទេ។
លោកអ្នកប្រហែលជានិយាយ​ថា ខ្ញុំមិនជឿ​អ្នកទេ ​ឬបើល្អបំផុតនោះ លោកអ្នកអាចគិត​ថាខ្ញុំ និយាយមិន​ត្រឹម​ត្រូវ​ ​ប៉ុន្តែ​យ៉ាងហោចណាស់ខ្ញុំនិយាយដោយស្មោះត្រង់ ។ បើទោះបីជា​លោក​អ្នក​មិន​ជឿ​ព្រះអង្គក៏ដោយ តែខ្ញុំ​​សុំ​អោយលោកអ្នក​​ទូល​ទៅកាន់ព្រះអង្គដោយ​ស្មោះ​ត្រង់ ​​ហើយសុំអោយទ្រង់​បើក​សម្តែង​​ដល់លោក​អ្នក​អំពី​សេចក្ដី​ពិតរបស់ព្រះយេស៊ូវ។ ​យ៉ាងណាក៏ដោយ សូមអរគុណម្តងទៀត ​សម្រាប់ការចំណាយពេលវេលា​អាន​ទីបន្ទាល់​នេះ ​ហើយខ្ញុំសូមអធិស្ឋានសូម​អោយព្រះអង្គ​ប្រទានពរដ៏បរិបូរទៅដល់លោកអ្នក​តាមរយៈការអាននេះ។

 

 

របៀបមានទំនាក់ទំនងជាមួយព្រះអង្គ

ធនធាន​អំពីអ្នកកាន់ពុទ្ធសាសនា

ភាសាខ្មែរ-Khmer

My personal testimony with Jesus 

Leave a Reply