Archive for the ‘ភាសាខ្មែរ-Khmer’ Category

ការត្រាស់ដឹងរបស់ព្រះពុទ្ធ

Monday, February 2nd, 2015

សម្រាប់មនុស្សខ្លះព្រះពុទ្ធ គឺជាការព្រះមួយអង្គ ប៉ុន្តែបើ​និយាយដោយជាក់ស្តែងទៅ សទ្ធត្ថ សិរិមហាមយា ​គឺជាអ្នក​​មិន​ជឿថាមានព្រះ​​ ហេតុ​ដូច្នេះ​ហើយទ្រង់មិនបានមើលឃើញខ្លួនឯងថា ជាអាទិទេព​មួយ​​អង្គនោះទេ។ សម្រាប់​មនុស្ស​​មានទស្សនៈដូចជា​ព្រះពុទ្ធ​ ដែលមានជំហរជាអ្នកមិន​ជឿថាមានព្រះ ឬអ្នកមិនជឿលើ​ព្រះ ​​ខ្ញុំនឹងសំណូម​ពរ​ឲ្យ​លោក​អ្នកពិចារណា​កិច្ចពិភាក្សាលើ​លោកធាតុវិទ្យា និង​ទូរបាតុភូតសាស្រ្តដែលខ្ញុំបានធ្វើការបង្ហោះផ្សាយ​​កាល​​​​​​​​​​​​ពី​លើកមុន។
jesusandjews.com/wordpress/atheist-agnostic-non-theist/
​បើយើង​សន្និដ្ឋានថា ព្រះអង្គម្ចាស់​​មានពិតមែននោះ អញ្ចឹងយើង​គួរ​ស្វែងយល់ថែមទៀត​អំពីទ្រង់​ប្រយោជន៍​​ឲ្យ​យើង​​យល់ច្បាស់ និងមានការគិតត្រឹមត្រូវ​ក្នុងការយកមកដឹកនាំជីវិតរបស់យើង ជៀសជាង​គ្រាន់តែ​ដើរតាមមេដឹក​នាំ​សាសនា​​ហិណ្ឌូ និង​ព្រះពុទ្ធ។
ដូច្នេះហើយ សម្រាប់អស់អ្នក​ដែល​បានគោរពប្រតិបត្តិ​ដល់ព្រះពុទ្ធ ​តើពួកគេដឹងយ៉ាងម៉ិចថា ​វាចារបស់លោក​ត្រូវ​បាន​​រក្សា​ទុក​បានត្រឹមត្រូវនោះ ដោយព្រោះវាចា​របស់ព្រះអង្គមិន​ត្រូវបាន​បោះពុម្ព​ ​រហូតទៅដល់ ៤០០ ឆ្នាំ​ក្រោយបន្ទាប់​​​​​​ពីការសុគតរបស់ទ្រង់?​ ដូច្នេះ​គេអាចនឹងមានពេល​វេលាច្រើនសម្រាប់​កែសម្រួលខ្លឹមសារ​នៃ​ការ​បង្រៀនរបស់​ទ្រង់​ឲ្យ​បាន​​​​​ល្អប្រសើរជាងមុន ដែលអាចធ្វើឲ្យមានគេដាក់បញ្ចូលអត្ថន័យបន្ថែម។ ទាក់ទង​ទៅ​​​​​​​​​​​ នឹង​អ្វី​ដែល​ត្រូវបានគេ​សន្មត​វាចា​របស់​ទ្រង់ ដោយទ្រង់ជឿលើការបង្រៀនថា ​បើមនុស្សម្នាក់បានស្វែងយល់​ឃើញ​​ថា​​​ទស្សនៈ​ណាមួយ​នៃការ​បង្រៀន​​​របស់ទ្រង់គ្មានតម្លៃ​​ អញ្ចឹងមានន័យថា​គេ​មិនគោរពប្រតិបត្តិតាមនោះទេ។ ដូច្នេះ​តើ​មនុស្ស​ម្នាក់ដែលអះអាង​មាន​​សេចក្ដីពិត ​តែមិនបញ្ជាក់ខ្លួនឯង​ពីគោលបំណងច្បាស់លាស់នោះមែនទេ​?​
លើសពីនេះទៀតចំពោះការបង្រៀនរបស់ព្រះពុទ្ធនេះនៅតាមសាលារៀន​នានា​មានការបង្រៀន​ទស្សនៈផ្សេងគ្នា និងមាននិកាយ​ច្រើន​​​ដែលធ្វើឲ្យមានទស្សនៈផ្ទុយគ្នា។
នេះ​ប្រហែល​ដោយសារ​តែក្នុងចំណោមធនធាន​ជាច្រើនដែលគេបានរកឃើញផ្សេងៗគ្នាទាំងអស់​ មានលក្ខណៈ​ផ្សេង​​​​​​គ្នាដែលធ្វើឲ្យ​វាមានការពិបាក​សម្របសម្រួលនូវភាព​ផ្សេង​គ្នា​នៅក្នុងអត្ថបទទាំង​នេះ​។
ជាថ្មីម្តងទៀត ខ្ញុំមានភាព​ងឿងឆ្ងល់​ថា​ បើទោះបីជា ​ព្រះពុទ្ធ​​ខ្លួនឯងអាចនឹងស្គាល់អក្សរទាំងអស់ ​ដែលត្រូវ​បាន​បញ្ចូល​​​​ទៅ​ក្នុង​ការនិពន្ធ​របស់ទ្រង់។
​ទោះជាយ៉ាងណាក៏ដោយ ​សំណួរដ៏មានឥទ្ធិពលសួរថា តើព្រះពុទ្ធពិតជាបានត្រាស់ដឹង ឬបាន​ភ្ញាក់​រឭក? តើ​ទ្រង់ ឬ​មនុស្ស​ផ្សេង​ទៀត​ដឹ​ង​​យ៉ាងម៉ិច​​​​​​ថា​ ​វាអាច​ឈានដល់គោបំណង ឬបានសម្រេចនូវភាវៈនេះ ហើយធ្វើ​ដូច​ម្តេច​ទើប​​​​មនុស្សអាចវាស់ពី​បាតុភូត​​​នៃ​​សម្បទាខាងវិញ្ញាណ​​? ក្នុងការប្រកាសអះអាង​ពីការត្រាស់ដឹងនេះ អាច​ជា​​​​​​​ការត្រាស់​​​​​​​​​ដឹង​បំភាន់​​​​​​​​​​​​​​​​ ដោយព្រោះតែ​​មិនមានលក្ខណៈវិនិច្ឆ័យទៅតាមលក្ខណះស្តង់ដាក្នុងលក្ខខណ្ឌ​ខាង​វិញ្ញាណ​​​​​នេះ។
សូម្បីតែព្រះពុទ្ធព្រះអង្គឯងមិនអាចពណ៌នា ឬកំណត់និយមន័យពាក្យដូចជា​និព្វាន លើកលែងគ្រាន់តែ​និយាយថាវា​គឺ​​ជា​​ភាពទទេ។ ​បើ​ព្រះពុទ្ធមិនអាចកំណត់ជោគវាសនាខ្ពស់បំផុតក្នុងការត្រាស់​ដឹង​របស់ទ្រង់ អញ្ចឹង​​តើ​មនុស្ស​អាចដឹង​ច្បាស់​​ថានេះគឺជាភាវៈ ឬភវៈ?
តើវា​អាចទៅរួចទេថា ទស្សន:សាសនា​អំពី​​លោកនេះ គឺគ្រាន់តែជាការកុហក ឬការបោកប្រាស់ដែលអាចបណ្តាល​​ឲ្យ​​មាន​ការខ្ជះខ្ជាយ​ពេលវេលា​ជីវិតដ៏មានតម្លៃ​​ ដោយដើរតាម​ទស្សនៈទុទិដ្ឋិនិយម និងលទ្ធិបដិវត្តន៍ដែលនាំ​មនុស្ស​​ឲ្យ​បាត់​បង់​បំណងប្រាថ្នា​ផ្ទាល់​ខ្លួន​សម្រាប់ជីវិត ដោយមិនគិតពី​ការបន្តឈោងចាប់អំណោយទាន​នៃជីវិតរស់​នៅ​​​​​ប្រ​កប​​ដោយ​ក្ដីអំណរ​​ដ៏ភ្លឺស្វាងនោះ​​?
ទោះជាយ៉ាងណាក៏ដោយ ​សេចក្តីប្រាថ្នាមិនអាចពន្លត់ ហើយ​សូម្បីតែ​ព្រះសង្ឃ​ដែលត្រូវ​បាន​បួសទៅ​រស់​នៅក្នុង​វត្ត​អារាម​​​​​​​​​ដោយកាន់ធម៌វិន័យដ៏តឹងរឹងនោះ ​ក៏នៅតែមាន​សេចក្តីប្រាថ្នា​​ គោរពលើ​អរិយសច្ចទាំងបួន​(សីលបួន)​​ ហើយបន្ត​ខំ​​​ប្រឹង​ដើរតាម​អារ្យអដ្ឋង្គិកមគ្គ (សីលប្រាំបី) ​ដើម្បីសម្រេច​បាននូវសេចក្តីប្រាថ្នានៃព្រះនិព្វាន។
ទស្សនៈនៃការបដិសេធខ្លួនឯង​អាចត្រូវទៅនឹង​ទស្សនៈទាន​ព្រះពុទ្ធសាសនា​​ ប៉ុន្តែ​តាមការគោរពប្រតិបត្តជាក់ស្តែង​មនុស្ស​​​​​​​​​​​​​​ទាំងអស់នេះជីវិតរស់នៅ​ ​របស់​​ពួកគេ​ពឹងផ្អែកទៅលើគោលការណ៍ទាំងនេះ?
ដូចគ្នានេះផងដែរ តើ​មនុស្សម្នាក់អាចបញ្ជាក់ពីគំនិតដូចជាអនិច្ច/អនិច្ចតា ឬអនត្តតាបានទ? តើក្នុងការវិភាគចុង​ក្រោយ​​​​​ ដូចនេះគឺគ្រាន់តែជាភាសា​សាសនា​​មិន​សម​ហេតុ​ផល ​​ឬគឺជាភាពប្រាកដនិយមនេះ?​ តើ​​ជីវិតទាំងអស់​​ត្រូវ​បានបក​ប្រែ​​​​​​ដូច​​​​​គ្រាន់តែជាចំណុចបំភ័ន្តភ្នែកនៃការផ្លាស់ប្តូរស្រមោលដោយគ្មានទស្សនៈស្ថេរភាព និងអចិន្ត្រៃយ៍ទេមែនទេ​? ជាថ្មី​ម្តង​​​​​​​​ទៀត​ តើអ្នកកាន់ព្រះពុទ្ធសាសនា​ កំពូងតែរស់នៅដើម្បីបំពេញនូវ​គោលដៅឧត្តម​គតិ​ទាំងនេះ​ហើយ​ តើធ្វើបែប​នេះ​ ពិតជាបង្ហាញ​ត្រឹមត្រូវពី​​​ជីវិតរស់នៅរបស់​ពួកគេ​ពីមួយថ្ងៃដែរឬទេ?
​ក្នុងការផ្លាស់ប្តូរ​ឆ្ពោះទៅរកការទទួលខុសត្រូវដោយផ្តោតសំខាន់នៃការជៀសវាងពី​សេចក្តីទុក្ខ ទស្សនៈនេះ​ គឺជា​​ផ្នែក​មួយ​​នៃសមីការអវិជ្ជមានចំពោះ​សេចក្តីចង់ប្រាថ្នានៃតម្រេកនិយម ដែលបានខិតខំ​ដើម្បីបង្កើនសេចក្តីបំពេញចិត្ត​ខណៈ​​​​​​​​ពេល​​​​​កំពុងតែការ​កាត់​បន្ថយ ឬការជៀសវាង​​សេចក្តីឈឺចាប់។​
​ទាក់ទងទៅនឹងទស្សនៈអំពីការឈឺចាប់ និងសេចក្តីទុក្ខ ផ្នត់​គំនិត​នេះ​អាច​ត្រូវបានគេ​ទទួលស្គាល់​​​ ប្រសិន​បើ​​មាន​ធាតុ​​ប្រតិនិក្ខេប​នៃសេចក្តីបំពេញចិត្ត​​ និងសេចក្ដីល្អ ​មិនដូច្នេះទេ ​យើងគ្មានអ្វី​​ទាក់ទងទៅនឹងពាក្យដែល​​​គេ​ហៅ​ថា ការឈឺ​ចាប់ និងសេចក្តីទុក្ខ​។ ដូច្នេះ​ តើវា​មិន​គួរ​​កោត​សរសើរចំពោះការ​សម្រេច​បាននូវ​សេចក្ដីល្អ និងសេចក្តីសុខ ជៀស​វាង​ការ​​​មើលឃើញ​​សុទិដ្ឋិនិយម ​ជាងទុទិដ្ឋិនិយម? តើយើងមិនគួរ​ចាប់យកទស្សនៈ​វិជ្ជមាននៃជីវិត​ជាជាងការជៀសវាង​សេចក្តីប្រាថ្នារួម​គ្នា? ​បើដោយសារតែជីវិត​ពោរពេញទៅដោយឧបសគ្គ តើ​នេះមាន​ន័យថា ​ការព្រមចុះចាញ់ ហើយ​ជៀសចេញពីការតស៊ូ ប្រសើរជាង ឬវានឹងមាន​ប្រយោជន៍​​​​​​ជាង បើខិតខំប្រឹងប្រែងយកជ័យជំះលើ​ឧបសគ្គទាំងអស់នេះ​នៅក្នុង​ជីវិត?​ តើលោកអ្នកដឹងទេ​ថា ពេលខ្លះភាពល្អៗអាច​កើតចេញមកពីសេចក្តីទុក្ខ ​ប៉ុន្តែប្រសិនបើមនុស្ស​ម្នាក់​ជៀស​ចេញពី​​​​បទពិសោធន៍នេះ អញ្ចឹង តើភាពសុចរឹត​ វា​នាំឲ្យជីវិត​ថយក្រោយ​មែនទេ​?​ យើងបាន​ឃើញ​​វីរបុរស​ដែលយើង​បាន​គោរពកោត​សរសើរ​ក្នុងការលះបង់​ជីវិត​របស់ពួកគេ​ដើម្បី​ប្រយោជន៍របស់អ្នកដទៃ​ ដូចជា​អ្វីដែលព្រះ​យេស៊ូវ​មានសេចក្តីទុក្ខ​តាមរយៈការសុគតរបស់ទ្រង់នៅលើឈើឆ្កាងនោះ។ ទ្រង់បាន​​ធ្វើកិច្ចការនេះ​ជំនួស​មនុស្ស​​ ដោយទ្រង់​បានទទួលទោស​ដែលជាអំពើបាប និងភាពទុច្ចរឹត​របស់យើងក្នុងគោលបំណងដើម្បីរំ​ដោះ​​យើងចេញ​ពី​បណ្តាសានៃសេចក្តីទុក្ខដ៏អស់កល្បជានិច្ច ដោយទ្រង់មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ក្នុងការនាំយកសេចក្តីសុខ​​អស់​កល្បជានិច្ចពីនគរស្ថានសួគ៌មកឲ្យ​យើង​ ។​ ខ្ញុំ​យល់ស្រប​​ថាការឈឺចាប់ និងសេចក្តីទុក្ខ ​គឺជាការអាក្រក់​តែនោះគឺ​ជា​ផ្នែក​​មួយដែលមាននៅក្នុងជីវិត​​នៅ​ក្នុង​​លោកិយ៍នេះ​​ ប៉ុន្តែ​វាមិនគួរ​គេចេញ​​ដោយ​ដកខ្លួន ​ឬរត់ចេញ​ពីការពិត​ដោយ​មិន​ធ្វើអ្វីទាំងអស់ដើម្បី​ដោះស្រាយបញ្ហា ​​​​​​ដែលនាំខ្លួនរបស់យើង និងជីវិត​របស់យើង ទៅរក​​កាយវិកលកម្ម​ ។ ​វា​ល្អ​​ប្រសើរ​​​​​​​នោះ គឺត្រូវ​ប្រមូលកំលាំង ​និង​​ខិត​ខំ​​​​​​​​​​ប្រឹងប្រែងកសាងមន្ទីរពេទ្យសំរាប់អ្នកទន់ខ្សោយ ជង្រុកអាហារ ឬ ជម្រក​សម្រាប់​​ភាព​ក្រីក្រ ​និងមជ្ឈ​មណ្ឌលក្មេងកំព្រាសម្រាប់ក្មេងរបស់យើង ដែលត្រូវបានគេបោះបង់ចោល ជាជាង​ការទទួល​យក​នូវវិធីសាស្រ្ត​ចុះញ៉មឆ្ពោះចំពោះ​ពួកអ្នកទទួលស្គាល់ខ្លួនឯងថាដោយសារផលកម្មនោះ ។
ដូចគ្នា​​ផង​ដែរ​ការរស់នៅក្នុង​វត្តអារាម​​​មិនមែនជាការ​ដោះស្រាយបញ្ហា​ទាក់ទងទៅនឹង សេចក្តីទុក្ខ​របស់មនុស្ស​ ហើយ ភាពនៅឯកោជាច្រើនទៀតនៃឥរិយាបថការពារធៀបនឹងវិធីសាស្រ្តរីកចម្រើនមួយក្នុង​ការដោះស្រាយបញ្ហា​ទាំង​នេះ​។
គ្រីស្ទបរិស័ទ្ធបានយកតួនាទី និងនាំមុខ​ក្នុង​ការ​ធ្វើ​​កិច្ច​ខិតខំប្រឹងប្រែង​ដ៏ខ្លាំងខ្លាំ​នៅក្នុងការផ្តល់ជំនួយមនុស្សធម៌​ដើម្បី​ជួយ​ឲ្យមនុស្ស​មាន​ជីវិត​ប្រសើរឡើង​​ដោយកាត់បន្ថយ​ភាព​ទុគ៌ត​ និងសេចក្តីទុក្ខ ជាជាងការទទួលយកឥរិយាបថ​​ជួយអ្នកដទៃទៀត គឺជាការរួមចំណែកឲ្យមនុស្ស​បង្កើន​អំពើអាក្រក់​ដូចជា តណ្ហា/កាម (សេចក្តីប្រាថ្នា​) ឬ​ដោយមូល​ហេតុ​ណាមួយ​​ថាអ្នកទាំងនោះ​​ពិតជាយ៉ាង​ណា​រង​ទុក្ខ​វេទនាដោយសារតែនិស័យកម្ម​មួយចំនួន​នៃ​កម្មពៀរ​​។
សេចក្តីទុក្ខអាចជាសត្រូវ ប៉ុន្តែការជឿ​បែបអវិជ្ជមានដោយការបោះបង់ចោលសេចក្តីប្រាថ្នានេះ​ នឹង​នាំទៅ​រកការ​រង​ទុក្ខ​កាន់​តែខ្លាំង​ថែមទៀត ដូចដែលព្រះពុទ្ធសាសនាកំពុងព្យាយាម​គេចចេញ​។
ការជឿ​បែបអវិជ្ជមាន​មួយទៀត​ ដោយ​ផ្តោតសំខាន់​ទៅលើ​ទស្សន​​នេះ​គឺថាព្រះពុទ្ធ​ដែល​បាន​ស្វែងរកឃើញ​នូវ​ប្រភព​សេច​ក្តីទុក្ខ និង​របៀប​ដើម្បី​​បំបាត់ វាគឺជា​ការធ្វើទុក្ខខ្លួនឯង ដោយ​បណ្តាល​ឲ្យ​មាន​ខលួនឯង​ឈឺចាប់​​និង​សកម្មភាព​របស់​ទ្រង់​​ផ្ទុយទៅនឹង​បេសកកម្ម​របស់ទ្រង់​ នៅពេលដែល​ទ្រង់​បានបោះបង់​ចោល​គ្រួសារ​របស់ទ្រង់​រួមទាំង​ប្រពន្ធ​និង​កូនរបស់ទ្រង់​ ដោយការបង្កើតនូវសេចក្តីទុក្ខលំបាកសម្រាប់ពួកគេ ដើម្បីខ្លួនបន្តការចេញតាមសេចក្តីស្វែង​យល់​របស់​ទ្រង់។
នៅក្នុងការវិភាគចុងក្រោយរបស់ខ្ញុំចំពោះព្រះពុទ្ធសាសនារបស់ខ្លួនក្នុងនៅ​ក្នុងទម្រង់សាមញ្ញ​បង្ហាញ​​ទៅជា មជ្ឈត្តិតៈ​ និងភាព​​អត្មានិយម ​ពីព្រោះសូម្បី​​ វាអាចជួយឲ្យមានការប្រកាន់ខ្ជាប់ទៅនឹងក្រមសីលធម៌​នៃ​ការប្រព្រឹត្ត​ចំពោះអ្នកដទៃ​ក៏ដោយ ​​វា​​មិន​អាច​គិតគ្រប់ជ្រុងជ្រោយ​​​ចង់​ដោះស្រាយបញ្ហាទុក្ខលំបាក​ផ្ទាល់ខ្លួន​របស់ពួកគេ​ផ្ទាល់ ​​ដូចជា ​ការនឹង​សម​ទទួលអ្វីសម្រាប់​ប្រយោជន៍ផ្ទាល់ខ្លួនរបស់ពួកគេ ដែលមានឈ្មោះថា ព្រះ​និព្វាន​។
បើដូច្នេះ គោលដៅធំបំផុត និង​ការជំនរុញ​ទឹកចិត្ត​សម្រាប់ព្រះពុទ្ធសាសនា​គឺ​ការយក​ចេញ​សេចក្តីទុក្ខ​ផ្ទាល់ខ្លួន​បន្ទាប់​មកសីលធម៌ក្នុងការទំនាក់ទំនងជាមួយអ្នកដទៃទៀត នោះ​មើលទៅហាក់​មានន័យ​ថា​បានសម្រេច​ហើយ។
ប៉ុន្ដែ ព្រះយេស៊ូវ​មានវិធីសាស្រ្តមួយផ្សេងទៀត​ដើម្បីឲ្យ​មនុស្ស​​ដែលទ្រង់​យាងមក​ពុំមានអាត្មានិយម​​មក​បម្រើ​ជាជាង​មកឲ្យគេបម្រើ ដោយទ្រង់ថ្វាយជីវិតរបស់ទ្រង់ដើម្បីរំដោះ​មនុស្សជាច្រើន​។
ជាចុងបញ្ចប់នេះ បើយោងតាម​ទស្សនៈព្រះពុទ្ធសាសនាអំពីផ្នត់​​គំនិត​នៃការទទួលខុសត្រូវ ឬការជំនុំជំរះ​បានមក​តាម​រយៈ​​កម្មនិង ការចាប់ជាតិ។​
នេះហាក់ដូចជាភាពក្លែងក្លាយសម្រាប់ខ្ញុំដើម្បីជឿ​។​ ដូចជាមេដឹកនាំសាសនាដែល មេដឹកនាំសាសនាគួរអោយគោរព​មានសម្ដេចសង្ឃ ដាឡៃ ឡាមា​ ដែល​កំពុង​ស្ថិត​នៅក្នុង​ការនិរទេសខ្លួន​​​ ឬការចាប់រំលោភ​ដូនជីអ្នក​កាន់​ព្រះ​ពុទ្ធ​សាសនា​​​​​​​ជនជាតិទីបេ​ ​​​ដោយ​ប្រទេស​ចិន​កុម្មុយនិស្ត​ ហើយនេះដោយសារតែ​​លទ្ធផល​កម្ម​​ពីជាតិមុនមួយ។
ខ្ញុំក៏​ឆ្ងល់​ដែល​ថា​ តើប្រព័ន្ធនិយាយអំពី​កម្មពៀរ​​បានក្លាយ​ទៅជា​ការដែលអាច​​គ្រប់គ្រងបាន​សម្រាប់​មនុស្ស​មិន​ជឿថា​មាន​ព្រះ ហើយជាអ្នក​ដែលបដិសេធ​ព្រះដ៏ខ្ពស់បំផុត​​ ហើយអញ្ចឹង ​តើមាន​អ្នកណា​​ទៀតអាច​សម្របសម្រួល​ប្រព័ន្ធ​នៃ​ជំនឿ​?​ ទីបំផុតទៅ ត្រូវតែមាន​អ្នក​ណាម្នាក់​ធ្វើការកំណត់ និងវាយតម្លៃប្រព័ន្ធល្អិតល្អន់​នៃការប្រព្រឹត្ដ ​​​​ដើម្បីឲ្យមាន​ទម្រង់​នៃប្រព័ន្ធត្រឹមត្រូវ។ កិច្ចការនេះមានតែព្រះដែលមានសញ្វនុភាព​ ​សព្វញ្ញូ​ញ្ញាណ​ សព្វវត្តមាន ​នោះ​មាន​ន័យថា មានតែព្រះអង្គទ្រង់ផ្ទាល់​ ដែល​អាច​​ត្រួតត្រាចំពោះរឿងរ៉ាវដែលមិនអាចយល់បាន ។​ ហេតុដូច្នេះ​ តើយើងអាច​បដិសេធ​ព្រះអង្គ​ម្ចាស់​ដែល​មានវត្តមានគង់នៅយ៉ាងដូចម្តេច?
លើសពីនេះទៀត ​បើនិព្វានគឺជាការសម្រេចគោល​ដៅធំបំផុតនោះ និងជោគវាសនាចុងក្រោយក្នុងកាឬអត់ទោសឲ្យ​ខ្លួនឯង​ពី​ការចាប់ជាតិម្តងហើយម្តងទៀតដោយគ្មានទីបញ្ចប់នោះ អញ្ចឹងតើហេតុអ្វី​បានជា​មនុស្ស​មិន​អាច​ដឹង​ច្បាស់​​អំពីអាណា​ចក្រ​​របស់ព្រះនោះ?​
តើមាននរណាម្នាក់​ធ្លាប់មានបានសាកល្បងស្វែងរក​និព្វាន ហើយត្រឡប់មក​ប្រាប់រឿងរបស់ខ្លួនវិញ? ឬតើ​នេះគឺគ្រាន់ តែ​​ជាបទពិសោធពិត ឬ​ពួកគេជឿទៅលើជំនឿ​ខ្វាក់ភ្នែក? ​ខ្ញុំបានធ្វើកំណត់​ហេតុបណ្ដាញ​មួយ (Blog) ដែលមាន​អត្ថ​ប្រយោជន៍សម្រាប់លោកអ្នក ដែលនិយាយអំពីបទពិសោធន៍ក្រោយពេលស្លាប់ ឬជិតស្លាប់​ ​។
jesusandjews.com/wordpress/2009/10/29/is-hell-real/
ក្នុងការឆ្លើយតបទៅនឹងទស្សនវិជ្ជាព្រះពុទ្ធសាសនា ខ្ញុំសូម​ផ្តល់​នូវ​ទស្សនៈ​បែបជម្រើស​ដែល​និយាយ​អំពីព្រះយេស៊ូវ​​ជាពន្លឺ​​លោកីយ៍​ហើយព្រះអង្គ​ដែល​បំភ្លឺផ្លូវ​របស់​មនុស្ស​គ្រប់ៗគ្នា​ ​បើយើងទុកចិត្ដ​លើទ្រង់​ជា​ព្រះអង្គ​ម្ចាស់​និងព្រះ​អង្គ​សង្គ្រោះ ។ ទ្រង់នឹងដឹកនាំលោកអ្នក​ចេញពី​លោកីយ៍នៃសេចក្តីទុក្ខ ​មិនមែនដោយសារ​ការ​ខិតខំប្រឹង​ប្រែង​ដោយ​ខ្លួនឯង​​​ ដែលមានតែមនុស្សភាគតិចអាចយល់បានអំពីចិត្ត​ ប៉ុន្តែប្រសើរជាងយើងមានការធានាអំពី​ជោគវាសនា​​នៃ​​សុខៈ​នៅ​ស្ថានសួគ៌​ដ៏អស់កល្ប។
ខ្ញុំបាន​មាន​ទំនាក់ទំនងជាមួយព្រះយេស៊ូវប្រមាណជាង ២០ ឆ្នាំមកហើយ ហើយទ្រង់បានផ្លាស់ប្តូរជីវិតរបស់ខ្ញុំ​ ​ហើយ​ធ្វើឲ្យជីវិតខ្ញុំរស់ដោយមានខ្ញុំគោលបំណង ​ជាជាងការជំរុញ​ទឹក​ចិត្ត​ខ្ញុំឲ្យ​​​ស្នាក់នៅ​កន្លែង​បណ្តោះអាសន្ន​​។
ប្រសិនបើលោកអ្នកចង់អាន​អំពីទីបន្ទាល់របស់ខ្ញុំនៅ:
ទីបន្ទាល់របស់ខ្ញុំជាមួយព្រះយេស៊ូវ
ក៏មានចំណុចផ្ទុយមួយផ្សេងទៀត​គឺថា អ្វី​ដែល​ព្រះពុទ្ធសាសនា​បានទទួល​ការអប់រំ​ ការសិក្សានោះត្រូវបាន​សិក្សា​តាម​រយៈសាលាដែលបង្រៀនអំពី​ទស្សនៈហិណ្ឌូ។
ព្រះពុទ្ធប្រហែលជាអាចបានដេរចេញពីសាសនាហិណ្ឌូ ប៉ុន្តែ​យ៉ាងណាក៏ដោយ​ទ្រង់​បានកើតមក ហើយរស់នៅ​និងសុគត​ជាអ្នកកាន់​សាសនា​ហិណ្ឌូ​​​​​ ហេតុដូច្នេះហើយ ​ព្រះពុទ្ធសាសនា​មានខ្សែស្រឡាយដែលមានម្តាយរបស់ខ្លួន​ជា​អ្នកកាន់​សាសនាហិណ្ឌូ។
ជាថ្មីម្តងទៀត បើ​ព្រះពុទ្ធសាសនា​មានឬសគល់​ដ៏រឹងមាំ​នៅក្នុងសាសនា​ហិណ្ឌូ​​​ ដែលវាបានស្រួប​យក​​រចនាសម្ព័ន្ធ​សំខាន់ៗ ដែលអាចរក្សានូវទិស្សមានភាពរបស់ព្រះពុទ្ធសាសនាជាគ្រឹះស្ថានសាសនា។
នៅក្នុងន័យផ្សេងទៀត ទោះបីជា​មានភាពផ្សេងគ្នា​ក្នុងជំនឿរ​វាង​វប្បធម៌សាសនាទាំងពីរ​នេះក៏ដោយ ប៉ុន្តែ ​ព្រះ​ពុទ្ធ​សាសនា​​មិនអាច​កើតមានបាននោះទេ​ បើ​គ្មាន​ការណែនាំ នឹងមេដឹកនាំសាសនា​របស់ឥណ្ឌា​ដូច្នេះវាខ្វះ​ភាពដើម​​ប្រភពដើម វាមិនមែននៅក្នុងព្រះពុទ្ធ ​ដែលមានឈ្មោះរបស់ខ្លួន ប៉ុន្តែការកំណត់អត្តសញ្ញាណរបស់ខ្លួន ភាគច្រើន​គឺ​មក​ពីប្រភពផ្សេងទៀត។
ដូច្នេះ តើលោកអ្នក​ចង់ដាក់ ការខិតខំប្រែង​របស់លោកអ្នក​ទាំងអស់​ដោយពឹងផ្អែក​លើ​សេចក្តីបង្រៀន​​បី​របស់​ព្រះពុទ្ធ​សាសនា ឬ​តើលោកអ្នក​នឹងដាក់សេចក្តី​ទុកចិត្ត​ដោយខ្លួនឯងចូល​ទៅក្នុងព្រះហស្តដែល​ការពារដោយក្ដីស្រឡាញ់​និង​ក្ដីមេត្តា​​ករុណា​របស់ព្រះអង្គ ដែលទ្រង់ចង់ឲ្យលោកអ្នក និងបង្កើតលោកអ្នក ដូច្នេះលោមអ្នក​អាចមាន​ជីវិត ហើយជា​ជីវិ​ត​​​​ដ៏ពេញបរិបូរណ៍។
នៅក្នុងសេចក្តីសន្និដ្ឋាននៃកិច្ចពិភាក្សានេះ គឺមិនមែននិយាយ​អំពីថាតើ​​ទស្សនៈអ្នកណា​ល្អជាងគេបំផុត​​​​ ​ឬ​ការបង្ហាញ​ពី​វប្បធម៌​នោះទេ​ ប៉ុន្តែ​វាគឺ​ជាការស្វែងរកការពិត​ និងការ​អនុញ្ញាតឲ្យសេចក្ដីពិត​ដឹកនាំយើង​ឆ្ពោះទៅរក​​ផ្លូវ​ដែលមិន​អាច​​​​ជៀស​​​​រួចនោះ។ ព្រះគ្រីស្ទបានយាងមក​ដើម្បីបំភ្លឺផ្លូវ​របស់មនុស្ស​គ្រប់គ្នា ​ប៉ុន្តែប្រសិនបើ​ពន្លឺតែមួយ​គត់​ ​ដែល​លោក​​អ្នក​​​មាននោះ គឺពិតជាគ្រាន់តែជាភាពងងឹត តើលោកអ្នកនឹងអាចរកឃើញផ្លូវរបស់លោកអ្នកដែរឬទេ។
ប៉ុន្ដែព្រះគម្ពីរបានលើកទឹកចិត្ដយើងថា  ព្រះបន្ទូល​របស់​ព្រះអង្គ​ជា​ចង្កៀង​បំភ្លឺ​ជំហានទូលបង្គំ និង​ជា​ពន្លឺ​បំភ្លឺ​ផ្លូវ​របស់​ទូលបង្គំ។​
ជាចុងក្រោយខ្ញុំសង្ឃឹមថា សេចក្តីបកស្រាយ​របស់ខ្ញុំ​មិនត្រូវបានគេយល់ច្រឡំ​ ​ដែល​ជាគ្រាន់តែជា​ការរំលោភ​លើ​សិទ្ធិ​បញ្ចេញ​មតិ​ ហើយ​បើទោះបីជាពាក្យ​ដែលខ្ញុំអាច​បង្ហាញ​ពីការលំបាកទទួលយក​ ដែល​ខ្ញុំមាន​​ទឹកចិត្ត​​​ព្រួយបារម្ភ​ដ៏​ពិត​ប្រាកដ​ ដែលជំរុញឲ្យខ្ញុំបញ្ចេញទស្សនៈរបស់ខ្ញុំ ដើម្បីអត្ថប្រយោជន៍របស់អ្នកដទៃតែប៉ុណ្ណោះ។ ជាថ្មីម្តងទៀត​ខ្ញុំ​សូមអភ័យទោស បើខ្ញុំបាន​ធ្វើមិនបានគោរពឲ្យ ឬធ្វើឲ្យលោកអ្នក​​មិនសប្បាយចិត្ត​​ ​​​ខ្ញុំគ្រាន់តែមិនដឹង​ពីរបៀប​និយាយ​ក្នុងលក្ខណៈគួរសម ហើយសូមឲ្យការទំនាក់ទំនងប្រកបដោយប្រសិទ្ធភាពខ្ពស់អំពីផ្នត់គំនិតដ៏សំខាន់ទាំងនេះ។
ខ្ញុំក៏ជឿផងដែរថា ក្នុងនាមជាអ្នកកាន់ពុទ្ធសាសនា ក៏មានប្រព័ន្ធគណនេយ្យភាពអំពី ត្រូវ និងខុសផងដែរ។ ឧត្តមគតិ​ទាំង​​នេះគឺជា​ការលំបាក​ផ្លាស់ប្តូរគំនិត​នៅក្នុង​​ជីវិត​របស់យើង​​ដែលព្រះអង្គ​បានទំនាក់ទំនង​ដោយសេចក្តី​នៅ​ផ្នែក​ខាងក្នុង​របស់យើង​ ដើម្បីឲ្យ យើងបានដឹងថាយ៉ាងច្បាស់ថា​មានផលវិបាក និងការជំនុំជំរះ​ចំពោះ​ការសម្រេចចិត្តលើ​ជីវិតរបស់​យើង ហើយនេះគួរឲ្យគោរព នៅពេលដែល​ព្រះពុទ្ធសាសនា​បានទទួលស្គាល់ ​ប៉ុន្តែ​ខិតខំប្រឹង​ដោយ​​ខ្លួនឯងតាមរយៈការគោរពប្រតិបត្តតាមសាសនា គឺគ្រាន់តែជាឥរិយាបទក្លែងក្លាយ ចំពោះ​ការពិត​នៃការមានទំនាក់​ទំនងផ្ទាល់ខ្លួនជាមួយព្រះអង្គ គឺជាព្រះ​ដែលអាច​ដកយក​បន្ទុក​ និងសេចក្តីទុច្ចរឹត ដែលមនុស្សខំ​ព្យាយាម​​​​លុបបំបាត់​ដោយ​ដោយខ្លួនឯង​។
ជាទីបញ្ចប់នេះ ខ្ញុំនឹង​គ្រាន់តែ​សូមឲ្យ​លោកអ្នក​​ពិចារណា​ ហើយយាងព្រះអង្គ ដើម្បីសាកល្បង​​មើល​​ថាព្រះអង្គ​ម្ចាស់​ពិជាការល្អ និងដើម្បីបើកចិត្តលោកអ្នក ដើម្បីស្វែងយល់អំពីខ្លួនឯង និងអ្វីដែលព្រះយេស៊ូវនឹងធ្វើក្នុងជីវិតលោកអ្នក។
ជាចុងក្រោយ ខ្ញុំមានខគម្ពីរសម្រាប់​លោកអ្នក​​ដែល​ព្រះយេស៊ូវបានបង្ហាញ​ក្នុងគម្ពីរម៉ាថាយ ១១៖២៨-៣០២៨ «អស់​អ្នក​​​​​ដែល​​នឿយហត់ និង​មាន​បន្ទុក​ធ្ងន់​អើយ! ចូរ​មក​រក​ខ្ញុំ ខ្ញុំ​នឹង​អោយ​អ្នក​រាល់​គ្នា​បាន​សំរាក។ ២៩ ចូរ​យក​នឹម​​របស់​ខ្ញុំ​ដាក់​​​​លើ​អ្នក​រាល់​គ្នា ហើយ​រៀន​ពី​ខ្ញុំ​ទៅ អ្នក​រាល់​គ្នា​មុខ​ជា​បាន​ស្ងប់​ចិត្ត​មិន​ខាន ដ្បិត​ខ្ញុំ​ស្លូត និង​មាន​ចិត្ត​សុភាព។​ ៣០ នឹម​របស់​ខ្ញុំ​ស្រួល ហើយ​បន្ទុក​ដែល​ខ្ញុំ​ដាក់​លើ​អ្នក​រាល់​គ្នា​ក៏​ស្រាល​ដែរ»។​

 

 

របៀបមានទំនាក់ទំនងជាមួយព្រះអង្

ធនធាន​អំពីអ្នកកាន់ពុទ្ធសាសនា

ភាសាខ្មែរ-Khmer

Buddha the enlightened one

ធនធាន​អំពីអ្នកកាន់ពុទ្ធសាសនា

Monday, February 2nd, 2015

ព្រះគម្ពីរ

 
ច្បាប់ព្រលឹងវិញ្ញាណទាំងបួន​

 
វីដេអូរឿងអំពីព្រះយេស៊ូវ

ទីបន្ទាល់របស់ខ្ញុំជាមួយព្រះយេស៊ូវ

Monday, February 2nd, 2015

សូមជំរាបសួរ ខ្ញុំបាទឈ្មោះ ​រ៉ប (Rob) ហើយខ្ញុំ​មកពីរដ្ឋតិចសាស់​ ប្រទេសអាមេរិក អញ្ចឹង ខ្ញុំសូមជម្រាប​លោកអ្នក​បន្តិចអំពីខ្លួនខ្ញុំ។ ជាធម្មតាខ្ញុំចាប់ផ្តើមដោយ​​ចែកចាយពីទីបន្ទាល់​លើសេចក្ដីជំនឿរបស់ខ្ញុំក្នុង​ព្រះអង្គ​​​ដែល​​សំខាន់បំផុតសម្រាប់ខ្ញុំ។ ប្រហែលម្ភៃឆ្នាំមុន ​ខ្ញុំបានឆ្លងកាត់ពេលវេលាមួយ​​ដ៏ពិបាកបំផុត គឺខ្ញុំ​ទទេរស្អាត ហើយគ្មានការងារធ្វើ​។ នៅពេលដែលខ្ញុំមានសេចក្ដីជំនឿ​លើព្រះយេស៊ូវ ​នោះ​ទ្រង់​បាន​បំពេញ​ខ្ញុំគ្រប់យ៉ាង​ហើយ​ឥឡូវ​នេះខ្ញុំមានសេចក្ដីស្រឡាញ់ អំណរ និងសេចក្តីសុខសាន្ត​ច្រើនជាង​លោកីយ៍​នេះ​ដែលធ្លាប់​​ផ្ដល់​ឲ្យ​ខ្ញុំទៅ​ទៀត។ ទ្រង់គឺជាសេចក្តីប្រាថ្នា និងជាជីវិតរបស់ខ្ញុំតែមួយគត់។
​ប្រសិនបើខ្ញុំមិនបានឆ្លងកាត់បទពិសោធដ៏​ពិតជាក់ស្តែង​បែបនេះ​នោះទេ នោះខ្ញុំ​ប្រហែលជា​បោះបង់ចោល​ហើយ បានចាប់​ផ្តើមស្វែងរក​សេចក្ដីជំនឿផ្សេងទៀត​ជាយូរ​​​មក​ហើយ ។ តើមានអ្វីខ្លះបានផ្លាស់ប្តូរជីវិតរបស់ខ្ញុំ គឺ​ថា​​​​ខ្ញុំ​បានចូល​ទៅមាន​ទំនាក់ទំនងផ្ទាល់ខ្លួន​ជាមួយព្រះយេស៊ូវ​ហើយការចូលទៅនោះ វា​បានហួសពីព្រំដែន​សាសនា ឬ ទស្សនវិជ្ជា។ អ្វីដែល​ជាការពិត​ជាក់ស្តែង គឺនៅពេល​មកដល់ចំណុចដែល​ត្រូវសម្រេចចិត្ត​លើ​សេចក្តីជំនឿ​ក្នុងជីវិត​ខ្ញុំ នោះ​ទ្រង់បានផ្លាស់ប្តូរ​ខ្ញុំទាំង​ស្រុង បើនិយាយដោយត្រង់ទៅទាំងទង្វើរ ការគិត និងការជឿ បានផ្លាស់​ប្តូរ​ទាំងស្រុង​ក្នុងពេល​តែមួយ​យប់​ប៉ុណ្ណោះ ​។ ខ្ញុំជាមនុស្សម្នាក់ផ្សេងគ្នា​ ហើយក៏​គ្មាន​អ្វី​បដិសេធបាននោះឡើយ ហើយការ​ផ្លាស់ប្តូរ​នេះ​គឺជាភស្តុតាងសម្រាប់​ការទាំងអស់នោះ។ ខ្ញុំបានកើតជាថ្មី​ម្តង​ទៀត​ ហើយឥឡូវនេះ​ខ្ញុំដឹង​ថា​​នេះ​ គឺមិន​គ្រាន់តែពាក្យមួយដែលគេ​ប្រើនៅ​ក្នុង​ព្រះវិហារនោះទេ។ ខ្ញុំជាមនុស្ស​កើត​ថ្មីក្នុងព្រះគ្រីស្ទ។ ឥឡូវ​នេះ​​ចំណុច​ផ្លាស់ប្តូរមួយចំនួននៅក្នុងជីវិត​ខ្ញុំកំពុងផ្លាស់ប្តូរបន្តិចម្តងៗ​នៅឡើយ ប៉ុន្តែ​ចំណុចខ្លះទៀតមាន​ការផ្លាស់​ប្តូរ​ភ្លាមៗ ​។ ខ្ញុំបានឃើញ​ព្រះអង្គ​ម្ចាស់​រំដោះខ្ញុំ​ចេញពី​រឿងរ៉ាវ​ជីវិតរបស់​​ខ្ញុំ ដែលហួសពី​សមត្ថភាពដែល​ខ្ញុំអាច​យក​ឈ្នះ​ដោយខ្លួនឯង។ ព្រះយេស៊ូវបានផ្តល់កម្លាំង​អោយខ្ញុំ​ក្នុងការច្បាំង​យកជ័យ​ជំនះ​លើ​អំពើបាប ​ដែលរួ​ម​​ទាំង​​​ការញៀន​នីកូទីន ​​នឹង អំពើ​​​ប្រាសចាកសីលធម៌ខាងផ្លូវភេទ។ ​ហើយខ្ញុំក៏បាន​ឃើញ​​ប្រពន្ធ​របស់ខ្ញុំ​បានជា​សះ​ស្បើយ​ពីជម្ងឺតម្រងនោមចុះខ្សោយ និងកូនប្រុសរបស់ខ្ញុំបានជាពីជម្ងឺ​​ហឺតផងដែរ នៅពេលដែលខ្ញុំ​​សម្រេច​ចិត្ត​លើ​​សេចក្ដី​ជំនឿរបស់ខ្ញុំ។​ ​អ្វីៗទាំងអស់​ដែលខ្ញុំបានផ្តល់ជូនលោកអ្នកនៅត្រង់​ចំណុច​នេះ​​ ​វាគ្រាន់តែជាគំនិត​យោបល់​មួយប៉ុណ្ណោះ នោះទើប​ខ្ញុំ​មិនធ្វើឲ្យលោកអ្នក​ចំណាយពេល​​ដោយ​ឥតប្រយោជន៍ ​ក្នុងការអាន​ទីបន្ទាល់​របស់​ខ្ញុំនោះទេ។
លោកអ្នកប្រហែលជានិយាយ​ថា ខ្ញុំមិនជឿ​អ្នកទេ ​ឬបើល្អបំផុតនោះ លោកអ្នកអាចគិត​ថាខ្ញុំ និយាយមិន​ត្រឹម​ត្រូវ​ ​ប៉ុន្តែ​យ៉ាងហោចណាស់ខ្ញុំនិយាយដោយស្មោះត្រង់ ។ បើទោះបីជា​លោក​អ្នក​មិន​ជឿ​ព្រះអង្គក៏ដោយ តែខ្ញុំ​​សុំ​អោយលោកអ្នក​​ទូល​ទៅកាន់ព្រះអង្គដោយ​ស្មោះ​ត្រង់ ​​ហើយសុំអោយទ្រង់​បើក​សម្តែង​​ដល់លោក​អ្នក​អំពី​សេចក្ដី​ពិតរបស់ព្រះយេស៊ូវ។ ​យ៉ាងណាក៏ដោយ សូមអរគុណម្តងទៀត ​សម្រាប់ការចំណាយពេលវេលា​អាន​ទីបន្ទាល់​នេះ ​ហើយខ្ញុំសូមអធិស្ឋានសូម​អោយព្រះអង្គ​ប្រទានពរដ៏បរិបូរទៅដល់លោកអ្នក​តាមរយៈការអាននេះ។

 

 

របៀបមានទំនាក់ទំនងជាមួយព្រះអង្គ

ធនធាន​អំពីអ្នកកាន់ពុទ្ធសាសនា

ភាសាខ្មែរ-Khmer

My personal testimony with Jesus 

របៀបមានទំនាក់ទំនងជាមួយព្រះអង្គ

Monday, February 2nd, 2015

ព្រះគម្ពីរ​បង្រៀនយើងថា ព្រះអង្គបានបង្កើតរបស់សព្វសារពើ ដោយរួមបញ្ចូលទាំងមនុស្សលោកផងដែរ ហើយ​ទោះបីជាព្រះអង្គគ្រប់លក្ខណ៍ និងល្អ ប៉ុន្តែមនុស្សមិនមែននោះទេ។ ព្រះអង្គបានបង្កើតមនុស្សជាតិដោយ​អោយ​ពួកគេមាន​សេរីភាព​អាចជ្រើសរើសរវាងអំពើ​ល្អ និងអំពើអាក្រក់។ សៀវភៅបរិសុទ្ធរបស់ព្រះអង្គ គឺ​ព្រះ​គម្ពីរ ដែលជាការបើកសំដែងរបស់ព្រះអង្គអំពីអង្គទ្រង់ផ្ទាល់ ដែលប្រាប់ពួកយើងថា ពួកយើងទាំងអស់គ្នា​មាន​អំពើ​បាបហើយ​ខ្វះសិរីល្អមិនដល់ព្រះអង្គ ។
ប្រសិនបើខ្ញុំនិយាយរៀបរាប់ពីក្រឹត្តវិន័យទាំងដប់ប្រការ ដែលជា​គោលការណ៍សុចរឹតរបស់ច្បាប់ នោះ​គ្មាន​នរណា​​ម្នាក់មិនដែល​ធ្លាប់ប្រព្រឹត្តរំលងនិងមាត្រមួយចំនួននៃក្រឹត្តវិន័យរបស់ព្រះអង្គនោះទេ។ អំពើបាបគឺជា​ការ​ប្រព្រឹត្ត​បំពានទៅលើព្រះអង្គ ហើយមនុស្សដ៏ទៃទៀត ទោះជាតាមរយៈការបម្រើព្រះដ៍ទៃ ឬប្រើព្រះនាមរបស់ ព្រះអង្គខុសក៏ដោយ ហើយរួមទាំងការមិនបានស្រលាញ់ព្រះអង្គអោយអស់អំពីចិត្តរបស់យើងក្តី។ ក្រឹត្តវិន័យទាំង​អស់នេះរួមមានទាំងការមិនគោរពប្រតិបត្រឪពុកម្តាយរបស់យើង ការសម្លាប់មនុស្សដែលស្មើទៅនឹងសេចក្តីស្អប់​ខ្ពើម ការកំផឹតសាហាយស្មន់ គឺដូចទៅនឹងការមានតណ្ហាដោយសារភ្នែករបស់អ្នក ការលួច ការនិយាយកុហក់ ទាស់​ទៅនឹងអ្នកជិតខាងរបស់យើង និងប៉ងអាក្រក់ ដោយលោភចង់បានទ្រព្យ ឬប្រពន្ធ​របស់​អ្នកដ៏ទៃ។
ការ​ប្រព្រឹត្ត​រំលង​នេះបាន​បណ្តាល​ឲ្យយើង​ត្រូវបានកាត់ផ្តាច់ ឬដាច់ឆ្ងាយពីព្រះអង្គជារៀងរហូត។ ​ក្នុងន័យ​ផ្សេង​ទៀត យើង​បានវង្វេង និងបានដាច់ចេញ​ពីទ្រង់​ ព្រោះ​តែ​ទ្រង់​នឹង​មិនបណ្តោយឲ្យ​អង្គទ្រង់​ផ្ទាល់​ដែល​បរិសុទ្ធ​​ ទៅ​ប្រឡាក់​ប្រឡូកជាមួយនឹង​អំពើបាបនោះទេ។ អំពើបាបបាននាំឲ្យ​មាន​សេចក្ដីក្រោធ និង​ការជំនុំជំរះ​របស់​ព្រះ​អង្គ ​មិន​ត្រឹមតែ​មាននាពេលបច្ចុប្បន្ន​នេះប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមាននៅ​អស់កល្បជានិច្ចទៀតផង។ ព្រះ​គម្ពីរ​បាន​ពិពណ៌នាថា វាប្រៀបដូច​ជា​មានកន្លែងមួយ ​ជាកន្លែង​​​មានភ្លើង​ឆេះមិន​ចេះរលត់ និង​​​ការ​រង​ទុក្ខ​វេទនា​​ខ្លាំង។
នៅត្រង់ចំណុចនេះ អ្វីៗវាហាក់បីដូចជា រឿងអស់សង្ឃឹមអញ្ចឹង ​ប៉ុន្តែអ្វីដែលជាដំណឹងល្អនោះ គឺថា​ព្រះអង្គ​បាន​ចាត់​​​​ព្រះមេស្ស៊ី ​ជាព្រះដែលគ្មាន​បាបទាល់តែសោះ។ មុខងាររបស់ទ្រង់​គឺដើម្បីទូលអង្វរ​ទៅព្រះអង្គ​ជំនួស​មនុស្ស​ហើយ​របៀប​ដែល​ទ្រង់ធ្វើនោះ ​គឺ​ផ្ដល់ជីវិត និងរូបកាយ​របស់ទ្រង់​​ទុកជាផ្នូរជំនួសពួកយើង​ ដោយ​បំពេញ នូវ​ភាព​សុចរឹត​របស់ព្រះអង្គ។
ទ្រង់មិនគ្រាន់​តែសុគត​សម្រាប់​មនុស្សក្នុង​ការធ្វើឲ្យមានសន្តិភាពសម្រាប់ពួកយើង​ជាមួយនឹងព្រះអង្គប៉ុណ្ណោះទេ ប៉ុន្តែ​ទ្រង់បានរស់ពីសុគតឡើងវិញ ហើយ​ឥឡូវ​នេះ​ទ្រង់កំពុងរង់ចាំ​ដើម្បីទទួល​អស់អ្នក​ទាំងឡាយ​ដែលបាន​ដាក់ ​​សេចក្តីទុកចិត្តរបស់ពួកគេនៅក្នុងទ្រង់។ ដូច្នេះ​បច្ចុប្បន្ននេះ​ នៅពេល​ដែល​​រូបកាយរបស់យើងនឹង​ស្លាប់​ទៅ ​ប៉ុន្តែ យើងនឹងមានវត្តមាននៅជាមួយ​ទ្រង់ ហើយនេះ គឺជាអ្វីដែលព្រះគម្ពីរបញ្ជាក់អះអាង​​ថាមានជីវិត​អស់​កល្ប​ជានិច្ច​​នោះ។
​ការទាំងអស់នេះអាចកើតឡើងបាន គឺនៅពេលណាដែលយើង​លន់តួអស់ពីដួងចិត្តទៅដល់ព្រះយេស៊ូវ​ដែល​ជា​ព្រះ​អង្គសង្គ្រោះរបស់យើង ដោយចាត់ទុក​ទ្រង់​​​ជាព្រះ​ដែល​ដកយក​អំពើបាប​ និង​នាំឲ្យពួកយើង មាន​សន្ដិភាព​ជា​មួយនឹងព្រះអង្គ។ ហើយចំណុចនេះ គឺ​រួមបញ្ចូលទាំងការទទួលយកទ្រង់ជាព្រះ​អង្គម្ចាស់ នៅក្នុងន័យថាពេល​​នេះយើង​បម្រើទ្រង់ដោយព្រោះតែការស្តាប់បង្គាប់។
នៅពេលដែលយើងបានទទួលព្រះយេស៊ូវ​ នោះទ្រង់ចាត់បញ្ជូន​​ព្រះវិញ្ញាណបរិសុទ្ធពីស្ថានសួគ៌ មកជួយពួក​យើង ដោយគង់នៅជាមួយអស់អ្នកជឿ ហើយ​ជួយឲ្យយើង​រស់នៅក្នុងជីវិតគោរពកោតខ្លាចព្រះអង្គ។
​កិច្ចការនៃសេចក្តីជំនឿនេះ ត្រូវធ្វើតាមរយៈ​​ពិធី​បុណ្យជ្រមុជទឹក ​ឬការជ្រមុជចូលទៅក្នុងទឹកនេះ​​ប្រៀបដូច​ជា​ការ​ស្លាប់អញ្ចឹង​។ សកម្មភាពនៃការធ្វើពិធីអបអរនេះ ដើម្បីបង្ហាញអំពីកំណើតថ្មី ដោយ​រំលឹកអោយឃើញពី​ការធ្វើ​ការ​របស់ព្រះអង្គនៅផ្នែកខាងក្នុង ហើយជាមួយគ្នានោះដែរ ក៏ត្រូវ​បានប្រកាស និងលន់តួ​​តាមរយៈ​ពិធីនេះ​​ ដែល​បង្ហាញ​ពី​​ការផ្លាស់ប្តូរ​​ដ៏ពិតខាង​វិញ្ញាណ​ ដើម្បីឲ្យក្លាយទៅ​ជាមនុស្សថ្មីនៅផ្នែកខាងក្នុងវិញ។​
ដំណើរការ​​ទាំងមូលនេះ​មើលទៅហាក់ដូចជា​ដូចជាកិច្ចការ​ដ៏សាមញ្ញមួយ ​ប៉ុន្តែ​នៅពេលដែល​យកវា​មកអនុវត្តន៍​​នោះពិតជាអស្ចារ្យមែនទែន។ ព្រះយេស៊ូវ​បានអញ្ជើញលោកអ្នក​ដោយមានបន្ទូល​ថា​ «អស់​អ្នក​ដែល​នឿយហត់ និង​​ មាន​បន្ទុក​ធ្ងន់​អើយ! ចូរ​មក​រក​ខ្ញុំ ខ្ញុំ​នឹង​អោយ​អ្នក​រាល់​គ្នា​បាន​សំរាក។ ចូរ​យក​នឹម​​របស់​ខ្ញុំ​ដាក់​លើ​អ្នក​រាល់​គ្នា ហើយ​​រៀន​ពី​ខ្ញុំ​ទៅ អ្នក​រាល់​គ្នា​មុខ​ជា​បាន​ស្ងប់​ចិត្ត​មិន​ខាន ដ្បិត​ខ្ញុំ​ស្លូត និង​មាន​ចិត្ត​សុភាព។ នឹម​របស់​ខ្ញុំ​ស្រួល ហើយ​​បន្ទុក​ដែល​ខ្ញុំ​ដាក់​លើ​អ្នក​រាល់​គ្នា​ក៏​ស្រាល​ដែរ»។
ឱបងប្អូនសំលាញ់ខ្ញុំអើយ នៅថ្ងៃនេះ​ប្រសិនបើ​បងប្អូន​ឮសំឡេងរបស់ទ្រង់​ត្រាស់ហៅបងប្អូន​នោះ​សូមកុំ​​ឲ្យចិត្ត​របស់​បង​ប្អូនរឹងនោះឡើយ ​​​ប៉ុន្តែ​ត្រូវថ្វាយជីវិតរបស់បងប្អូន​ទៅដល់ម្ចាស់​គង្វាល​​ព្រលឹង​របស់បងប្អូនវិញ។​ ទ្រង់​ស្រឡាញ់អ្នក ហើយនឹងផ្ដល់ឲ្យអ្នក​នូវក្ដីសុខសាន្ត​​ដែលហួសពីការនឹកស្មាន ​និងសេចក្ដីអំណរ​ដែលពុំអាចកាត់​ថ្លៃ បានផង​។ ​នេះមិនមែន​​មានន័យថា មិនជួបការពិបាកនៅក្នុងជីវិតរបស់​អ្នកទេ ​ប៉ុន្តែទ្រង់​បាន​សន្យាថា​មក​ពួក​យើង​ថា ទ្រង់នឹងមិនចាកចេញ ឬក៏មិនបោះបង់ចោល​ពួកយើងឡើយ។
ជាទីបញ្ចប់ខ្ញុំសូមលើកទឹកចិត្តលោកអ្នក​ឲ្យអធិស្ឋាន​ដល់ទ្រង់​ដើម្បីអោយទ្រង់បង្ហាញ​អង្គទ្រង់​ដល់លោកអ្នក​តាម​​ លក្ខណៈពិត​ជាក់ស្តែង និងតាមអភូតហេតុអ្វីមួយចំពោះការជឿលើទ្រង់។ ប្រសិនបើលោកអ្នក​ធ្វើកា​រ​នេះដោយ​អស់ចិត្តពិតប្រាកដ និង​ស្មោះត្រង់​អស់ពីដូងចិត្តរបស់លោកអ្នក​នោះ លោកនឹងមិន​ខកចិត្តនោះឡើយ ​​សម្រាប់​​​ពួក​យើង​បានទទួលការ​លើកទឹកចិត្ត​ថែមទៀត ​ដែលយើងបាន​សាកល្បង ​ហើយ​ឃើញថា ​ព្រះអង្គម្ចាស់​ពិតជា​ល្អមែន។ អាម៉ែន!

 

 

knowgod.com/km-KH/fourlaws/0?utm_source=4laws&utm_medium=website&utm_campaign=4laws-visit&utm_content=khmer&cid=dp-website-4laws-gds-qq-4lawsref-km-KH-4507385577953

ធនធាន​អំពីអ្នកកាន់ពុទ្ធសាសនា

ភាសាខ្មែរ-Khmer

How to know God